បញ្ហាចំបងមួយរបស់បុរសដែលត្រូវការសេវាផ្លូវភេទក្រៅផ្ទះ គឺការរកទិញស្រោមអនាម័យ ឬអាវភ្លៀង។ បុរសភាគច្រើននៅតែអៀនខា្មសនៅឡើយ បើទោះជាស្រោមអនាម័យត្រូវបានដាក់លក់យ៉ាងបើកចំហរ នៅតាមទីសាធារណៈ នៅតាមហាងនានានៅតាមស្ថានីយ៍ប្រេងឥន្ទនៈ ផ្សារទំនើបជាដើម។ ដើម្បីគ្រាន់តែទិញស្រោមអនាម័យ ក្រុមបុរសៗ ត្រូវមានតិចនិកផ្សេងៗគ្នា។
ពេលព្រលប់ម៉ោងប្រមាណជា៦ល្ងាច យុវជនបញ្ញា ក្នុងវ័យប្រមាណ២៥ឆ្នាំ មានពាក់ម៉ាសបិទមុខជិតផងនោះ បានជិះម៉ូតូរបស់ខ្លួនទៅឈប់ក្បែរឱសថស្ថានមួយក្នុងសង្កាត់ទួលស្វាយព្រៃ២ ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្សារអូឡាំពិក។ ឈប់ម៉ូតូនៅមួយកន្លែង បញ្ញានៅអង្គុយលើម៉ូតូ ហើយធ្វើហាក់ដូចជារង់ចាំអ្នកណាម្នាក់ តែដៀងភ្នែកចូលទៅក្នុងឱសថស្ថានញឹកញាប់។ តាមពិត បញ្ញាកំពុងចង់ទិញស្រោមអនាម័យ។ តែយ៉ាងណាយុវជនម្នាក់នេះមិនទាន់សម្រេចចិតចូលទិញភ្លាមៗ ឡើយ គឺគេនៅរង់ចាំរហូតដល់អតិថិជនចេញអស់ពីឱសថស្ថានទើបចូលទិញ។
ស្រដៀងនឹងលោក បញ្ញាដែរ យុវជន ដារ៉ូ អាយុ២៨ឆ្នាំ ក៏ធ្លាប់មានអនុស្សាវរីយ៍ជាមួយនឹងស្រោម អនាម័យមួយប្រអប់ដូចគ្នាដែរ។ ដារ៉ូដែលអៀនមិនហ៊ានចូលទិញស្រោមអនាម័យដោយបើកចំហនោះ បានរៀបរាប់ថា ប៉ុន្មានថ្ងៃមុន គ្រាន់តែត្រូវការស្រោមមួយប្រអប់ លោកត្រូវជិះម៉ូតូក្រឡឹងចុះ ឡើង២ ទៅ៣ជុំ ក្បែរឱសថស្ថានមួយកន្លែងនៅម្តុំផ្សារចាស់ ដើម្បីរង់ចាំមើលឱកាសល្អនៅពេល ដែលគ្មានអតិថិជន។ នៅពេលចូលទៅដល់កន្លែងលក់ភ្លាម ខណៈពេលកំពុងឈរនៅចំពោះមុខនារីលក់ថ្នាំពេទ្យដែលមានវ័យស្របាលគ្នា លោក ដារ៉ូ និយាយទាំងអៀនប្រៀនមិនសូវហ៊ានមើល មុខនារីអ្នកលក់ថ្នាំពេទ្យឡើយ។ មានពាក់មួកសុវត្តិភាពជាប់នឹងក្បាលផងដែរនោះ ដារ៉ូ បាននិយាយទៅកាន់អ្នកលក់ថា៖«ខ្ញុំត្រូវការប្រដាប់ការពារមួយកញ្ចប់។ ហើយជួយច្រកស្បោងខ្មៅអោយខ្ញុំមួយផង...»។ ក្រោយពេលទទួលបានស្រោមអនាម័យហើយ ដារ៉ូ ប្រញាប់ចាកចេញទាំងមិនបានលាអ្នកគ្រូពេទ្យវ័យក្មេងមួយម៉ាត់នោះឡើយ។
អ្នកខ្លះទិញស្រោមអនាម័យនៅតាមឱសថស្ថាន អ្នកខ្លះទៀតទិញនៅតាមផ្សារ(ម៉ាត) ផងដែរ។ នៅតាមផ្សារប្រភេទនេះ បុរសអ្នកត្រូវការស្រោមអនាម័យអាចមានពេលច្រើនក្នុងការពង្វាងដានពី អ្នកនៅជុំវិញ។ នេះគឺជាករណីរបស់លោក សុវណ្ណ។ លោក សុវណ្ណ ដើរចូលក្នុងម៉ាតមួយ ហើយលោកដើរសំដៅទៅរកធ្នើរទំនិញផ្សេងៗ ទីបំផុតលោក សុវណ្ណ រកបានស្កកៅស៊ូមួយដុំ មុននឹងឈោងយកស្រោមអនាម័យ។
បុរសៗភាគច្រើននៅតែខ្មាសអៀនក្នុងការទិញស្រោមអនាម័យ។ កញ្ញា ធីតា ជាអ្នកគិតលុយនៅហាងម៉ាតមួយកន្លែងនៅក្បែរផ្សារទួលទំពូងគឺជាសាក្សី។ យុវតីរូបនេះ ដែលពីដំបូងឡើយក៏មានអារម្មណ៍ខ្មាសអៀនខ្លាំង នៅពេលអថិជនបុរសៗទិញស្រោមអនាម័យនោះ បានរៀបរាប់ថា រហូត ដល់ពេលនេះ កញ្ញាបានស៊ាំនឹងទិដ្ឋភាពទាំងនេះទៅហើយ ប៉ុន្តែកញ្ញាសង្កេតឃើញថា នៅមានបុរសភាគច្រើននៅខ្មាសអៀននៅឡើយនៅពេលដែលពួកគេចង់ទិញស្រោមអនាម័យនោះ។ ធីតាវ័យជាង២០ឆ្នាំបានពិពណ៌នាពីទិដ្ឋភាពនៅពេលដែលបុរសៗចូលទិញស្រោមអនាម័យថា៖«ខ្ញុំកម្រឃើញពួកគាត់(បុរស) ដែលចង់ទិញស្រោមអនាម័យនេះ ដើរមករកស្រោមអនាម័យណាស់ ។ ពួកគាត់ច្រើនតែធ្វើជាទិញអ្វីមួយសិន ដូចជាទឹកក្រូច ស្ករកៅស៊ូ ឬនំបន្តិចបន្តួច បន្ទាប់មកទើប មកយកស្រោមអនាម័យពេលក្រោយ»។ ជាធម្មតា នៅតាមហាងទំនើប ស្រោមអនាម័យត្រូវបានគេដាក់លក់នៅក្បែរអ្នកគិតលុយ។
ចំពោះបុរសខ្លះទៀត ប្រសិនបើអ្នកគិតលុយនៅតាមហាងម៉ាតជានារីយ៉ាងដូច្នេះ ពួកគេនឹងមិនទិញស្រោមអនាម័យដាច់ខាត។ គឺលុះត្រាតែអ្នកគិតលុយជាបុរសដូចគ្នាទើបពួកគេហ៊ានចូល ទិញ ដោយសារតែគេគិតថា ទល់មុខបុរសដូចគ្នា ពួកគេមានអារម្មណ៍ខ្មាសតិចជាងអ្នកគិតលុយជានារី។
តូបលក់ស្រោមអនាម័យតាមដងផ្លូវនៅតែត្រូវប៉ាន់…
ជិត២០ឆ្នាំមកនេះ គេឃើញមានការលក់ដូរស្រោមអនាម័យនៅតាមចិញ្ចើមផ្លូវនៅតែច្រើនដដែល ។ មូលហេតុមួយ ដែលធ្វើអោយអាជីវកម្មខ្នាតតូចមួយនេះនៅមានដំណើរការល្អនោះ គឺជាបច្ច័យនៃការខ្មាសអៀននៃបុរសៗខ្មែរនេះឯង។ ប្រសិនបើពួកគេមិនចង់ចូលទិញស្រោមអនាម័យនៅ តាមឱសថស្ថាន និងនៅតាមហាងម៉ាត ដោយសារតែខ្មាស និងខ្លាចជួបមនុស្សច្រើននោះ គឺពួកគេចូលចិត្តទិញស្រោមអនាម័យនៅតាមចិញ្ចើមផ្លូវ ដែលមានលក់រហូតដល់យប់ជ្រៅទៀតផង។

Comments
Post a Comment