រដ្ឋាករ​ទឹក នឹង​ផ្អាក​ផ្គត់ផ្គង់​ទឹក​​ផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​ភ្នំពេញ នា​សប្ដាហ៍​ក្រោយ

រដ្ឋាករ​ទឺក​ស្វយ័ត​ក្រុង​ភ្នំពេញ គ្រោង​កាត់​ភ្ជាប់​បំពង់​មេ​នាំ​ទឹក​ថ្មី​ទំហំ ៤០០​មម នៅ​លើ​ផ្លូវ​លេខ ១២០K ចាប់​ពី​ផ្លូវ​លេខ ៤១០K ដល់​ផ្លូវ​លេខ ៧៧៦K ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៨។

ការងារ​កាត់​ភ្ជាប់​នេះ នឹង​តម្រូវ​ឲ្យ​រដ្ឋាករ​ទឹក​​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក នៅ​លើ​​កំណាត់​ផ្លូវ​ដូច​ដែល​បាន​រៀបរាប់ មួយ​រយៈពេល​ខ្លី​ប្រមាណ​ជា ៨​ម៉ោង គឺ​ចាប់​ពី​ម៉ោង ៨​យប់ ថ្ងៃ​ទី​៨ រហូត​ដល់​ម៉ោង ៤​ទៀប​ភ្លឺ ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨។ រដ្ឋាករ​ទឹក ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការងារ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​គុណភាព​ទឹក​មាន​ភាព​ល្អក់​កករ​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ពេល​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​រួច៕

Comments