បែកធ្លាយ​វីដេអូ​ចាប់​កាន់ Note 9 មុន​ថ្ងៃ​ប្រកាស​ចេញ​នៅ​សប្ដាហ៍​ក្រោយ

វត្តមាន​កំពូល​ស្មាតហ្វូន​ត្រកូល Note របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង Samsung នឹង​ត្រូវ​លាត​ត្រដាង​ជា​សាធារណៈ​នា​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨​ខាង​មុខ។

កៀក​នឹង​ការ​មក​ដល់​នេះ រូបភាព​ជា​ច្រើន​នៃ Note 9 ត្រូវ​បាន​​​គេ​បង្ហោះ​ចែកចាយ​តៗ​គ្នា​ពាសពេញ​បណ្ដាញ​អ៊ីនធឺណិត​ជា​បណ្ដើរ​ៗ​មក​ហើយ។ បន្ថែម​ពី​នេះ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ស្រាប់​តែ​មាន​វីដេអូ​បែកធ្លាយ​មួយ​​ទៀត​បង្ហាញ​ពី​ការ​ចាប់​កាន់ Note 9 ជា​លើក​ដំបូង ដែល​​បញ្ជាក់​ឲ្យ​ឃើញ​​ច្បាស់​ពី​រូបរាង​ពេញ​លក្ខណៈ​របស់​វា​ទាំង​ផ្ទៃ​អេក្រង់​ខាង​មុខ និង​តួ​ខ្នង​ខាង​ក្រោយ។


បើ​តាម​រយៈ​វីដេអូ គេ​សង្កេត​ឃើញ​ថា Note 9 មិន​សូវ​ជា​មាន​ភាព​ផ្លាស់ប្ដូរ​ប៉ុន្មាន​ទេ បើ​ធៀប​នឹង​ជំនាន់​មុន​ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១៧។ ចំណុច​ដែល​ខុស​គ្នា​ច្បាស់​ជាង​គេ​គឺ ការ​លើក​យក Sensor ស្កេន​ម្រាម​ដៃ​ទៅ​ដាក់​នៅ​ខាង​ក្រោម​កាមេរ៉ា​ភ្លោះ ជំនួស​ឲ្យ​ការ​ដាក់​ទន្ទឹម​គ្នា​ដូច​នៅ​លើ Note 8៕

Comments