ឧទ្ធម្ភាគចក្រ១គ្រឿងរបស់រដ្ឋាភិបាលជប៉ុន បានបាត់ដំណឹង នៅតំបន់ Gunma ស្ថិតនៅលើកោះ Honshu។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ដែលបានស្រង់សម្ដីអាជ្ញាធរជប៉ុននៅក្នុងតំបន់កើតហេតុ។
ប្រភពដដែល បញ្ជាក់ថា វាជាប្រភេទឧទ្ធម្ភាគចក្រប្រើសម្រាប់បង្ការគ្រោះមហន្តរាយប្រចាំតំបន់ Gunma។ ឧទ្ធម្ភាគចក្រនោះបានធ្វើប្រតិបត្តិការនៅម៉ោងប្រមាណជា ៩ និង១៥នាទីព្រឹកថ្ងៃទី១០សីហា ហើយបើតាមការកំណត់ វាគួរតែហោះត្រឡប់មកវិញនៅអំឡុងម៉ោង ១០ និង៤៥នាទីព្រឹកថ្ងៃដដែល។ យ៉ាងណាមិញ មកទល់នឹងពេលនេះ បញ្ជាការចរាចរណ៍អាកាសមិនអាចទាក់ទងឧទ្ធម្ភាគចក្រនោះបាននៅឡើយទេ៕
Comments
Post a Comment