F-Series នៃក្រុមហ៊ុន Oppo នឹងវិវត្តដល់ត្រកូល F9/F9 Pro ត្រៀមបើកសម្ភោធក្នុងប្រទេសវៀតណាមនាថ្ងៃទី ១៥ សីហា ឆ្នាំ ២០១៨ នេះ បន្ទាប់ពីម៉ូឌែល F7 ដាក់បង្ហាញអស់រយៈពេលជាង ៥ ខែ។ ចំណុចរសើបថ្មី រួមមានការរចនាស្នាមឆកអេក្រង់តូចជាងមុន គួបផ្សំអាវក្រោះការពារទឹកពុំធ្លាប់មានពីមុនមក។
លក្ខណៈសម្បត្តិម៉ាស៊ីនត្រូវបានទម្លាយចេញលើគេហទំព័រ 91Mobiles ដោយ F9 Pro នឹងបំពាក់អេក្រង់ ៦,៣ អ៊ីញ ប្រភេទ LCD Display កម្រិត ២ ២៨០ x ១ ០៨០ ភីកសែល ស្រោបកញ្ចប់ការពារGorilla Glass បន្សំបន្ទះឈីប MediaTek Helio P60 ជាមួយអង្គផ្ទុក 128GB គាំទ្រការបន្ថែម microSD Card ដល់ 256GB។
ម៉ូដែលថ្មី បានអាប់ដែតកាមេរ៉ាភ្លោះក្រោយទំហំ ១៦ + ១៦MP និងខាងមុខ ២៥MP AI អម Sensor HDR លាយឡំថាមពលថ្មធំ ៣ ៤០០mAh គាំទ្រមុខងារសាកថ្មរហ័ស VOOC Fast Charging រក្សាទ្រនាប់ស្កេនខ្ចៅដៃនៅខ្នងក្រោយ៕
Comments
Post a Comment