ប្រភេទកម្មវិធីមាតិកាវីដេអូរយៈពេលខ្លីធំបំផុតចំនួន ២ TikTok របស់ប្រទេសចិន និង Muscial.ly របស់សហរដ្ឋអាមេរិក បានប្រកាសចម្រាញ់ចូលជាកម្មវិធីតែមួយ ក្នុងគោលដៅពង្រីកសក្ដានុភាពអ្នកប្រើប្រាស់ទូទាំងសកលលោក។
TikTok ត្រូវបានស្គាល់ជាកម្មវិធីចែករំលែកវីដេអូរយៈពេលខ្លី គួបគ្នានឹង Muscial.ly ជាកម្មវិធីខារ៉ាអូខេពេញនិយមមួយ នឹងបង្កើតចេញជាស្លាកសញ្ញាថ្មី ការវិវត្តផ្ទៃ Interface និងសមត្ថភាពនៃការផលិតវីដេអូកាន់តែអស្ចារ្យបន្ថែមទៀត។ ការបន្ថែមថ្មីមានតាំងពីមុខងារ For You ផ្តល់ជូនឲ្យអ្នកប្រើទស្សនាបណ្ដុំវីដេអូផ្អែកទៅតាមចំណង់ចំណូលចិត្ត និងការប្រើប្រាស់ Reaction ទៅលើវីដេអូនៃមិត្តភ័ក្ដិរបស់អ្នក ក៏ដូចជា Filter ប្រភេទ VR ជំនួយការកម្សាន្តឲ្យកាន់តែសប្បាយរីករាយ។
ថ្លែងជាសាធារណៈស្ថាបនិកនៃ Muscial.ly និងអនុប្រធានជាន់ខ្ពស់នៃ TikTok លោក Alex Zhu មានប្រសាសន៍ថា៖ "យើងចង់នាំយកចំណេះដឹងនិងភាពច្នៃប្រឌិតរបស់ពិភពលោក ក្រោមឈ្មោះថ្មីនេះនិងរំឭកគ្រប់គ្នាជាមួយពេលវេលាដ៏មានតម្លៃ តាមរយៈការបញ្ចូលតែមួយរវាង Muscial.ly និង TikTok"។
តាមការឲ្យដឹងពី Tech Crunch ក្រុមហ៊ុនមេរបស់ TikTok ឈ្មោះ ByteDance បានទិញយកកម្មវិធីចែករំលែកវីដេអូមួយនេះក្នុងតម្លៃ ១ ពាន់លានដុល្លារ នាឆ្នាំ ២០១៧ កន្លងទៅ ដោយ Muscial.ly ធ្លាប់មានអ្នកប្រើប្រាស់ប្រមាណ ១០០ លាននាក់ ធៀបនឹង TikTok ទើបប្រឡូកក្នុងឆ្នាំ ២០១៦ មកទល់ពេលនេះមានជាង ៥០០ លាននាក់កំពុងប្រើប្រាស់ប្រចាំខែ៕

Comments
Post a Comment