នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការក្លែងបន្លំរបស់ក្រុម Hacker ជាទម្រង់តំណភ្ជាប់ (Link) ដែលតម្រូវឲ្យអ្នកប្រើប្រាស់ចូលទៅផ្លាស់ប្ដូរអ៊ីមែល និងលេងសម្ងាត់។
ACCD បានឲ្យដឹងថា ក្រុម Hacker បានប្រើប្រាស់វិធីសាស្ត្រ ផ្ញើជាអ៊ីមែល សារតាមរយៈទូរសព្ទដៃ សារតាមរយៈ Facebook ឬតាមកម្មវិធីផ្សេងៗ ដើម្បីឲ្យអ្នកប្រើប្រាស់ចូលទៅផ្លាស់ប្ដូរអ៊ីមែល និងលេខសម្ងាត់ ដែលនេះគឺជាវិធីបោកបញ្ឆោតរបស់ក្រុម Hacker ដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។
ACCD បន្តថា ក្រុម Hacker តែងតែប្រើប្រាស់ រូបភាព និងពាក្យឲ្យស្រដៀងនឹងគេហទំព័រដើម ដើម្បីបន្លំអ្នកប្រើប្រាស់ ដូចនៅក្នុងរូបខាងក្រោមនេះ៖
- ចំណុចទី១: យើងអាចមានការច្រឡំជាមួយទំព័រ Facebook ឈ្មោះថា App Facebook ប្រសិនបើយើងមិនបានយកចិត្តទុកដាក់។
- ចំណុចទី២: គេបានប្រើប្រាស់តំណភ្ជាប់ផ្សេងពី គេហទំព័រ Facebook.com ៕
Comments
Post a Comment