នៅព្រឹកថ្ងៃទី០៦ ខែសីហា ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយប្រតិភូកីឡាករកម្ពុជាចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅទីក្រុងហ្សាកាវ៉ាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី។ ជំនួបនេះ ធ្វើឡើងនៅវិមានសន្តិភាព។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងថា កម្ពុជានឹងបញ្ជូនកីឡា ១៣ប្រភេទ ទៅចូលរួមក្នុងព្រឹត្តការណ៍កីឡាអាស៊ី (Asian Games) នៅប្រទេសឥណ្ឌូណេស៊ី ដែលចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ពេលខាងមុខនេះ។
ខាងក្រោមនេះ ជាប្រភេទកីឡា និងចំនួនប្រតិភូ-កីឡាកររបស់កម្ពុជា រួមមាន៖
១. ចំបាប់ ៧ នាក់
២. តេក្វាន់ដូ ៨ នាក់
៣. កីឡាហែលទឹក ៤ នាក់
៤. កីឡាចាក់សាប ៥ នាក់
៥. កាយសម្ព័ន្ធ ២ នាក់
៦. កីឡាទូកក្ដោង ៤ នាក់
៧. ជិះស្គី ៣ នាក់
៨. Jujitsu ៣នាក់
៩. អត្តពលកម្ម ៦ នាក់
១០. ការ៉ាតេ ៣ នាក់
១១. សូហ្វតិន្នីស ៦នាក់
១២. យូដូ ៣ នាក់ និង
១៣. ទូកកាណូ ៤ នាក់។
ក្នុងនោះក៏មានមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកចំនួន ១០ នាក់ ដើម្បីអមដំណើរក្នុងព្រឹត្តិការណ៍លំដាប់ទ្វីបអាស៊ីនេះផងដែរ៕
Comments
Post a Comment