Tiny T1 គឺជាទូរសព្ទដែលមានទំហំតូចជាងគេក្នុងលោក ផលិតឡើងដោយក្រុមហ៊ុន Zanco។ ដោយចង់ដឹងពីភាពរឹងមាំរបស់វា អ្នកជំនាញខាងធ្វើទូក្ខបុកម្នេញទូរសព្ទ JerryRigEverything បានយកទូរសព្ទនេះមកតេស្តមើលឲ្យដឹងសខ្មៅ។
ដំបូងគេបានតេស្តសមត្ថភាពធន់នឹងភាពឆ្កូតនៃអេក្រង់ ដោយឃើញថាវាជាអេក្រង់ផ្លាស្ទិកងាយឆ្កូតបំផុត។ បន្ទាប់មកគេយកកាំបិតកោសតួខ្លួនទូរសព្ទ ដែលអាចអាចដឹងថាទូរសព្ទនេះមានស្រោបដោយផ្លាស្ទិក។ បន្ទាប់ទៀតគេសាកយកភ្លើងដុតអេក្រង់ ដុតបានប្រមាណ ១១ វិនាទី អេក្រង់ក៏ចាប់ផ្ដើមរលាយ។
ដំណាក់កាលចុងក្រោយរាងពិបាកតេស្តបន្តិច ដោយសារតែទូរសព្ទនេះមានទំហំតូចពេក ដូចនេះគេពិបាកនឹងចាប់វាកាច់បំបាក់ណាស់៕ ចង់ដឹងលទ្ធផលកាន់តែជាក់ច្បាស់ទស្សនាវីដេអូខាងក្រោម ៖
Comments
Post a Comment