លោកខឹម វាសនា កំពុងដឹកនាំ អ្នកគាំទ្រជាង៥មឺុននាក់ ក្នុងក្បួនឃោសនាបោះឆ្នោត នៅថ្ងៃចុងក្រោយ

លោក ខឹម វាសនា ប្រមុខដឹកនាំ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងឈរកាន់ទង់បក្សមុខគេ ដើម្បីដឹកនាំក្បួនឃោសនា​របស់គណបក្ស ដែលផ្ទុកអ្នកគាំទ្រសរុបប្រមាណជាង៥មឺុននាក់ បានចូលរួមពីគ្រប់បណ្តាលរាជធានីខេត្តក្រុង នៃប្រទេសកម្ពុជា នៅថ្ងៃទី២៧កក្កដា ដែលត្រូវនឹងថ្ងៃទីចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់អាណិត្តទី៦។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងរៀបចំក្បួនឃោសនារបស់ខ្លួន លើកចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។
ព័ត៌មានលម្ពិតសូមទាក់ទងមកកាន់ទូរស័ព្ទលេខ៖ 010 723 755, 012 30 54 65, 089 544 654, 096 20 30 972.

Comments