គ.ជ.ប ប្រកាស​រើស​មន្ត្រី​ជាប់​កិច្ច​សន្យា​ចំនួន ២៩​នាក់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ត្រូវ​ការ​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ច​សន្យា​រយៈពេល​ខ្លី​ចំនួន ២៩​នាក់ ឲ្យ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នក​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​នៃ​អគ្គលេខាធិការដ្ឋាន គ.ជ.ប។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប ចុះ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៨។
មុខតំណែង​ដែល គ.ជ.ប ជ្រើសរើស​មាន​ដូចជា៖
  • ជំនួយការ​បច្ចេកទេស​កុំព្យូទ័រ ចំនួន ៦​នាក់
  • ការី​ផ្ទៀងផ្ទាត់​ទិន្នន័យ និង​បោះពុម្ព ចំនួន ២៣​នាក់

គ.ជ.ប បញ្ជាក់​ថា បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍ អាច​ទទួល និង​ដាក់​ពាក្យ​សុំ​ប្រឡង នៅ​ទីស្ដីការ គ.ជ.ប (នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នក​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ អគារ U (ខាង​ត្បូង) នៅ​រៀងរាល់​ម៉ោង​ធ្វើការ។
ការ​ចាប់ផ្ដើម​ចែក​ពាក្យ និង​ទទួល​ពាក្យ​សុំ​ប្រឡង នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨៕

Comments