នៅព្រឹកថ្ងៃទី៣សីហានេះ ប៉ូលិសអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យនៅការដ្ឋានសំណង់ធនាគារមួយ ដែលស្ថិតនៅផ្លូវនរោត្តម សង្កាត់ជ័យជំនះ និងផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានរកឃើញមានជនបរទេសចំនួន ៤១នាក់ ក្នុងនោះ ៣៤នាក់ជាជនជាតិវៀតណាម និងកូរ៉េ ០៧នាក់។
ក្នុងចំណោមជនបរទេសទាំង ៤១នាក់ ក្នុងនោះអ្នកមានឯកសារត្រឹមត្រូវ (លិខិតឆ្លងដែន និងបណ្ណការងារ) ចំនួន ២០នាក់។ ហើយអ្នកគ្មានឯកសារត្រឹមត្រូវ ដែលបានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់មានចំនួន ២១នាក់ ជាជនជាតិវៀតណាមទាំងអស់។
ក្រុមប្រតិបត្តិការបានបញ្ជូនជនជាតិវៀតណាមទាំង ២១នាក់ (ស្រី ០១នាក់)នេះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធី៕
Comments
Post a Comment