យុវសិស្សកម្ពុជា៤នាក់ ទទួលបានមេដាយសរុបចំនួន ៩គ្រឿង ក្នុងការប្រកួតប្រជែង អ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ានបូក៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ "វិទ្យាសាស្ត្រ និងការបង្កើតថ្មីដើម្បីសុខភាព និងសុខុមាលភាពសង្គម" ក្នុងនោះទទួលបានមេដាយមាស ១គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ៧គ្រឿង។ នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣ ខែសីហា។
ក្រសួងបានបញ្ជូនបេក្ខជនចំនួន ៦រូប ទៅចូលរួមក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ានបូក៣ លើកទី៧ សម្រាប់សិស្សដែលមានអាយុពី ១៣ឆ្នាំ ដល់១៥ឆ្នាំ។ ការប្រកួតប្រជែងនេះ មានបេក្ខជនចូលរួម ៥៧នាក់ មកពីបណ្ដាប្រទេសអាស៊ាន រួមជាមួយប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅពីថ្ងៃ២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨។
- មេដាយមាស១គ្រឿង បានលើយុវសិស្ស អៀង ហ៊ុយឃាង ភេទប្រុស មកពីវិទ្យាល័យព្រះមុនីវង្ស ជាសិស្សមកពីខេត្តបាត់ដំបង
- មេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿង បានលើយុវសិស្ស ឡី ឡាយអាន ភេទប្រុស សាលាអន្តរជាតិឌូវី មកពីខេត្តបាត់ដំបង។
- មេដាយសំរឹទ្ធ ៣គ្រឿង បានលើយុវសិស្ស ស៊្រុន រដ្ឋា ភេទប្រុស មកពីវិទ្យាល័យ ហ៊ុន សែន ១មិថុនា មកពីខេត្តតាកែវ
- មេដាយសំរឹទ្ធ ២គ្រឿង បានលើយុវសិស្ស ពេជ្ជ ពុធស្រីនាថ ភេទស្រី មកពីវិទ្យាល័យព្រះបាទសុរាម្រិត មកពីខេត្តកំពង់ឆ្នាំង៕
Comments
Post a Comment