ទូត​ជប៉ុន ផ្ដល់​ភាព​ងាយស្រួល​១កម្រិត​ទៀត​សម្រាប់​អ្នក​ចង់​ទៅ​កម្សាន្ត​ប្រទេស​ជប៉ុន

ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា បាន​ថ្លែង​អំពី​ការ​បន្ថយ​ឯកសារ​ចាំបាច់​សម្រាប់​ការ​ស្នើ​សុំទិដ្ឋាការ​ទៅ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន ចាប់​ពី​ខែ​សីហា ឆ្នាំ២០១៨​​នេះ​តទៅ​។


តាម​វីដេអូ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក​ឯក​អគ្គ​រាជ​ទូត​ជប៉ុន បាន​ប្រាប់​ពី​ឯកសារ​ចាំបាច់​សម្រាប់​ការ​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​ប្រទេស​ជប៉ុន​។ ឯកសារ​ទាំង​នោះគឺ​៖
១- លិខិតឆ្លងដែន
២- ពាក្យ​សុំទិដ្ឋាការ
៣- គម្រោង​កម្មវិធី​ ទីកន្លែង​ស្នាក់នៅ
៤- សៀវភៅ​ធនាគារ​។
លោកឯកអគ្គរាជទូតជប៉ុន បន្ថែម​ថា ​ការ​ទទួល​បាន​ទិដ្ឋាការ គឺ​មាន​រយៈ​ពេល​១សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​បាន​ស្នើ​សុំ​៕
ទស្សនាវីដេអូខាងក្រោម

Comments