អាជ្ញាធររាជធានីភ្នំពេញ សម្រេចការសាងសង់រូបសំណាកអ្នកកវីប្រជាប្រិយ ភិរម្យ ង៉ុយ នៅរង្វង់មូលក្នុងសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ដែលជាស្រុកកំណើតរបស់កវីរូបនេះ បាន៧០ភាគរយហើយ។ អាជ្ញាធរគ្រោងនឹងស្ទូចដំឡើងរូបសំណាកដែលធ្វើពីថ្មភក់នេះ នៅសប្តាហ៍ក្រោយ។ នេះបើតាមការចុះផ្សាយរបស់ AKP កាលពីថ្ងៃទី៤សីហាម្សិលមិញ។
ក្នុងឱកាសចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរសម្រេចសាងសង់ រូបសំណាក អ្នកកវីប្រជាប្រិយ ភិរម្យ ង៉ុយ នេះ គឺក្នុងគោលបំណងចង់បង្ហាញ ប្រាប់ទៅកូនចៅជំនាន់ក្រោយៗឱ្យបានឃើញ បានដឹង បានឮពីប្រវត្ដិសាស្ដ្ររបស់លោកតាកាលពីជំនាន់នោះ ថាពិតជាមានអ្នកខ្លាំងពូកែពិតប្រាកដ។

គួររំលឹកដែរថា កន្លងមកនេះ អភិបាលរាជធានីភ្នំពេញ ក៏បានចុះពិនិត្យស្ថានភាពផ្លូវ២ខ្សែ នៅជាប់ការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រិយ៍ ភិរម្យ ង៉ុយ នេះផងដែរ។ ខ្សែទី១ ជាផ្លូវទួលលាភ ក្នុងភូមិសាស្ត្រភូមិត្រពាំងត្នោត ភូមិត្រពាំងអារក្ស ដោយចាប់ពីរង្វង់មូល លោកតា ក្រម ង៉ុយ ទៅដល់ភូមិត្រពាំត្នោយ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជា ប្រភេទផ្លូវបេតុងមានប្រវែងជាង ២៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ។ ចំណែកផ្លូវ១ខ្សែទៀត ក៏ចេញពីរង្វង់មូលលោកតា ក្រម ង៉ុយ ដែរ ឆ្ពោះទៅវត្តអង្គស្តុប ជាប់ព្រំប្រទល់ផ្លូវលេខ៤២ មានប្រវែង ១ពាន់ម៉ែត្រ ដោយនឹងត្រូវសាងសង់ជាប្រភេទផ្លូវបេតុងមានទទឹង ៥ម៉ែត្រដូចគ្នា។
គួរបញ្ជាក់ថា នៅសួនច្បារទល់មុខសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក៏មានរូបសំណាករបស់កវី ក្រម ង៉ុយ ផងដែរ៕
Comments
Post a Comment