រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ថា ខ្លួនគ្មានគម្រោង​ជួបសមភាគី​អាមេរិក​ នៅសិង្ហបុរីទេ​

រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Mohammad Javad Zarif  បាន និយាយ កាល ពី ថ្ងៃ ០២ សីហា ឆ្នាំ ២០១៨ ម្សិលមិញ ថា លោក គ្មាន គម្រោង ជួប រដ្ឋមន្ត្រី ការបរទេស អាមេរិក លោក Mike Pompeo នៅ កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាស៊ាន លើក ទី៥១ នា ប្រទេស សិង្ហបុរី ទេ។

លោក Zarif  បាន បន្ត ថា «ជំនួប ជាមួយ អាមេរិក វា គ្មាន ន័យ អ្វី នោះ ទេ។ អាមេរិក ត្រូវ តែ បង្ហាញ ជា មុន ថា ជំនួប នេះ អាច នឹង ឈាន ដល់ កិច្ចព្រមព្រៀង មួយ ដែល ភាគី ទាំង អស់ សន្យា នឹង គោរព»។
លោក បញ្ជាក់ ថា សព្វថ្ងៃ នេះ សូម្បីតែ សម្ព័ន្ធ មិត្តរបស់ អាមេរិក ក៏ មិន ទុកចិត្ត ការ តាំងចិត្ត របស់ អាមេរិក ដែរ។
កាល ពី ថ្មីៗ នេះ មេ ដឹក នាំ អ៊ីរ៉ង់ លោក Ayatollah Ali Khamene បាន ច្រាន ចោល បំណង របស់ អាមេរិក ដែល ចង់ ចរចា ដោះស្រាយ បញ្ហាទាក់ ទិន នឹង កិច្ចព្រម ព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ឆ្នាំ ២០១៥។
គួរ បញ្ជាក់ ដែរ ថា ក្នុង សប្ដាហ៍ នេះ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ដែល បាន សម្រេច ចិត្ត អាមេរិក ចេញ ពី កិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ កាល ពី ខែ ឧសភាកន្លង ទៅ បាន លើក ឡើង ថា លោក ចង់ ជួប មេ ដឹកនាំ អ៊ីរ៉ង់ ដោយ គ្មាន លក្ខខណ្ឌ ដើម្បី ដោះស្រាយ ភាព តាន តឹង ដែល កំពុង កើន ឡើង បន្ទាប់ ពី មាន សង្គ្រាម ពាក្យ សម្តី និង ការ គំរាម កំហែង យោធា រវាង ភាគី ទាំង ២ នា ពេល កន្លង មក៕

Comments