លោក​អភិបាល បញ្ជាក់​ពី​ចំនួន​អគារ​ខ្ពស់​នៅ​ភ្នំពេញ

គិត​ត្រឹម​ដើម​ឆ្នាំ​២០១៨ អគារ​ខ្ពស់ៗ​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​សរុប ៩៧៩​អគារ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨។
លោក​អភិបាល បន្ត​ថា ក្រៅ​ពី​អគារ​ខ្ពស់ៗ ភ្នំពេញ​ក៏​មាន​សំណង់​បុរី-ផ្ទះ​ល្វែង​ចំនួន ១៩៩​កន្លែង និង​សណ្ឋាគារ​ប្រណីត​ៗ​ចំនួន ២៨៨​កន្លែង​ផង​ដែរ។ លោក​បន្ថែម​ថា គម្រោង​សំណង់​ថ្មី​នៅ​ភ្នំពេញ មាន​ចំនួន ១១០១​គម្រោង លើ​ផ្ទៃ​ដី​ជិត ៣,៨​លាន​ម៉ែត្រ​ក្រឡា ដែល​មាន​ទុន​វិនិយោគ​ប៉ាន់ស្មាន ១,៩​ពាន់​លាន​ដុល្លារ។

ក្នុង​នោះ​ដែរ លោក ឃួង ស្រេង បាន​សង្កត់​ធ្ងន់​ថា ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ ជា​តំបន់​ប្រកប​ដោយ​សក្ដានុពល​ខ្ពស់​ហ៊ុមព័ទ្ធ​ទៅ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម លំនៅឋាន​ប្រណិត និង​ឧទ្យាន​បុរី៕

Comments