អាមេរិក នឹង​ដក​ទ័ព​ចេញ​ពីអាហ្រ្វិក ដើម្បី​ឲ្យ​ទៅ​ទប់ស្កាត់​ការ​គំរាមកំហែង​ពី​ប្រទេស​មហាអំណាច​ចំនួន​២

យោធា​អាមេរិក​ កំពុង​ត្រៀម​ដក​កងទ័ព​​ជា​ច្រើន​នាក់​ចេញ​ពី​​​ទ្វីប​អាហ្វ្រិក ក្នុង​គោល​បំណង​ផ្លាស់ប្ដូរ​ធនធាន​របស់​ខ្លួន​ទៅ​ទប់ស្កាត់​ការ​គំរាមកំហែង​ពី​ប្រទេស​ចិន និង​រុស្ស៊ី វិញ។
មន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១​សីហា​កន្លង​ទៅ​ថា តំបន់​ដែល​ត្រូវ​ដក​កម្លាំង​ទ័ព​អាមេរិក​មក​វិញ គឺ​នៅ​​បណ្ដា​ប្រទេស​អាហ្វ្រិក​កណ្ដាល និង​អាហ្វ្រិក​ខាង​លិច ដែល​​ជា​កន្លែង​ផ្ដោត​សំខាន់​ទៅ​ការ​ហ្វឹកហាត់​កង​ទ័ព​ក្នុង​តំបន់​ពី​យុទ្ធសាស្ត្រ​បង្ក្រាប​ក្រុម​ឥស្លាម​ជ្រុល​និយម។

បើ​តាម​លោក Thomas Waldhauser មេ​ដឹក​នាំ​បញ្ជាការ​អាមេរិក​ប្រចាំ​អាហ្វ្រិក បាន​ប្រាប់​ថា ការ​ដក​ទ័ព​នេះ នឹង​ចាប់​ផ្ដើ់ម​ចេញ​ពី​ប្រទេស​អាហ្វ្រិក​កណ្ដាល​ដូចជា ប្រទេស​កាមេរ៉ូន ជា​ដើម។ លោក Waldhauser បាន​បន្ត​ថា អាមេរិក​នឹង​មិន​ដើរ​ចោល​អាហ្វ្រិក​ជា​រៀង​រហូត​នោះ​ទេ ហើយ​អាមេរិក​នឹង​រក្សា​សិទ្ធិ​ត្រឡប់​ទៅ​ឈរ​ជើង​វិញ​ជា​ឯកតោភាគី​ ក្នុង​ករណី​ចាំបាច់​​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន៕

Comments