ក្រុមហ៊ុនអង់គ្លេស They Fit បានបង្កើតស្រោមអនាម័យទំហំតូច ដែលមិនធ្លាប់មាននាពេលកន្លងមក។
មូលហេតុនៅពីក្រោយការបង្កើតនេះ ត្រូវ They Fit បញ្ជាក់ថា មានបុរសជាច្រើនលាននាក់ កំពុងប្រឈមនឹងបញ្ហាស្វែងរកស្រោមអនាម័យខ្នាតតូចដែលស័ក្ដិសមនឹងទំហំប្រដាប់ភេទរបស់ខ្លួន។ បើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអង់គ្លេសនេះ បានឲ្យដឹងថា ចំនួនបុរសៗដែលស្វែងរកទិញស្រោមអនាម័យខ្នាតតូចនៅលើអនឡាញកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ស្ទើរជារៀងរាល់ថ្ងៃ។
ទំហំស្រោមអនាម័យជាទូទៅ គឺប្រហាក់ប្រហែល ៧អ៊ីញ ប៉ុន្តែស្រោមអនាម័យដែលបង្កើតដោយ They Fit មានទំហំតូចជាងនេះជិតពាក់កណ្ដាលឯណោះ។ They Fit ប្រាប់ថា ស្រោមអនាម័យរបស់ខ្លួនមានបណ្ដោយត្រឹមតែ ៣,១អ៊ីញ ហើយទទឹងគឺ ២,៦សង់ទីម៉ែត្រ ខណៈដែលប្រវែងទទឹងទូទៅគឺ ៤,១សង់ទីម៉ែត្រ៕
Comments
Post a Comment