ប្រទេសរុស្ស៊ីបានអនុញ្ញាតឲ្យពលករកូរ៉េខាងជើងរាប់ពាន់នាក់ចូលទៅធ្វើការ និងផ្ដល់បណ្ណការងារថ្មី ដែលរំលោភនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal កាលពីថ្ងៃទី៣ ខែសីហា ម្សិលមិញ។
ក្នុងនោះ ពលករជាង ១ម៉ឺននាក់បានចុះឈ្មោះទៅធ្វើការនៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧។ នេះបើរបាយការណ៍របស់ក្រសួងមហាផ្ទៃរុស្ស៊ី ដែល Wall Street Journal ទទួលបាន។
យោងតាមទិន្នន័យរបស់ក្រសួងការងាររុស្ស៊ីបានឲ្យដឹងថា បណ្ណការងារចំនួនជាង ៧០០ត្រូវបានចេញជូនពលករកូរ៉េខាងជើង នៅឆ្នាំ២០១៨នេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា "វាត្រូវប៉ាន់ប្រមាណថា ពលករកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី បានបញ្ជូនប្រាក់ចន្លោះពី ១៥០ ទៅ ៣០០លានដុល្លារ ក្នុងមួយឆ្នាំ ទៅកាន់ក្រុងព្យុងយ៉ាង។ ឥឡូវ ដល់ពេលដែលរុស្ស៊ីត្រូវចាត់វិធានការហើយ... ក្រុងមូស្គូត្រូវតែអនុវត្តជាបន្ទាន់ និងឲ្យបានពេញលេញរាល់ទណ្ឌកម្មទាំងអស់របស់ UN ដែលរុស្ស៊ីបានចុះហត្ថលេខា"៕
Comments
Post a Comment