ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីបានកោះហៅអគ្គរាជទូតរបស់ខ្លួនពីកាណាដា និងបានបណ្ដេញមន្រ្តីទូតកាណាដា ឲ្យចាកចេញពីប្រទេសរបស់ខ្លួន ក្នុងរយៈពេល ២៤ម៉ោង។ នេះបើតាមទីភ្នាក់ងាររដ្ឋអារ៉ាប៊ីសាអូឌី។
ជាងនេះទៅទៀត អារ៉ាប៊ីសាអូឌីបានផ្អាករាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគថ្មីទាំងអស់ជាមួយកាណាដា។ សេចក្តីសម្រេចរបស់អារ៉ាប៊ីសាអូឌីដូច្នេះ គឺក្រោយកាណាដាបានចេញសេចក្តីប្រកាសព័ត៌មានមួយបង្ហាញការព្រួយបារម្ភលើការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សជាច្រើន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌី។
ចំណែកក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីវិញ អារ៉ាប៊ីសាអូឌីបានចាត់ទុកជំហររបស់កាណាដាថា ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលគ្រប់ដណ្ដប់លើទំនាក់ទនងរវាងប្រទេសនានា៕
Comments
Post a Comment