CDC អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន វិនិយោគ​បង្កើត​កសិដ្ឋាន​ដាំចេក និង​វេចខ្ចប់​​នាំចេញ ក្នុង​ខេត្ត​កំពត

គណៈ កម្មាធិការ វិនិយោគ កម្ពុជា នៃ ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា (CDC) នៅថ្ងៃទី ៣ សីហា នេះ បាន សម្រេច ចេញ វិញ្ញាបនបត្រ ចុះ បញ្ជីជា ស្ថាពរ ជូន ដល់ ក្រុមហ៊ុន Longmate Agriculture Co.,Ltd លើ គម្រោង "បង្កើត កសិដ្ឋាន ដាំ ដំណាំ ចេក និង វេចខ្ចប់ កសិផល នាំចេញ"។



គម្រោង វិនិយោគ នេះ មាន ទីតាំង វិនិយោគ ស្ថិតនៅ ភូមិ ដុំផ្តៅ ឃុំ ត្រពាំង ភ្លាំង ស្រុក ឈូក ខេត្ត កំពត ជាមួយ ទុន វិនិយោគ ជាង ៣២ លាន ដុល្លារ និងអាច បង្កើត ការងារ បាន ៥៧២ កន្លែង៕

Comments