ហេតុអីបានគ្រាន់តែមាន Ford Fiesta លែងស្ទះនៅក្នុងក្រុង? ហេតុផលនោះគឺថាប្រភេទរថយន្ត Ford Fiesta ជារថយន្តដែលមានរាងតូចតែឆ្លាតធ្វើឲ្យការបើកបរកាន់តែមានភាពរីករាយ និងធានាបាននូវផាសុកភាពសម្រាប់អ្នកបើកបរ រួមជាមួយនឹងសមត្ថភាពមិនចាញ់រថយន្តធំៗនោះទេ ម្យ៉ាងដោយសារវាមានរាងតូច ធ្វើឲ្យការបើកបរក្នុងទីក្រុងកាន់តែមានភាពងាយស្រួល។
ថ្វីត្បិតរថយន្ត Ford Fiesta បំពាក់ដោយកម្រិតម៉ាស៊ីន 1.0L ក៏ដោយ តែដោយសាររថយន្តនេះប្រើប្រភេទម៉ាស៊ីន Ecoboost ដែលមាន Horse Power 125hp ធ្វើឲ្យ Ford Fiesta មានកម្លាំងខ្លាំង ជួយសន្សំសំចៃប្រេង និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានទៀតផង។
ថ្វីត្បិតរថយន្ត Ford Fiesta បំពាក់ដោយកម្រិតម៉ាស៊ីន 1.0L ក៏ដោយ តែដោយសាររថយន្តនេះប្រើប្រភេទម៉ាស៊ីន Ecoboost ដែលមាន Horse Power 125hp ធ្វើឲ្យ Ford Fiesta មានកម្លាំងខ្លាំង ជួយសន្សំសំចៃប្រេង និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានទៀតផង។
ថ្វីត្បិតតែរថយន្តនេះមានរាងតូចពិតមែន តែផ្នែកខាងក្នុងធំទូលាយអាចដាក់ឥវ៉ាន់បានច្រើន មិនដូចរថយន្តខា្នតតូចដទៃនោះទេ។
រថយន្ត Fiesta ប្រើសោប្រភេទ Smart Key ដែលអាចបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោ និងប្រើចង្កូតបូមអេឡិចត្រូនិកធូរងាយស្រួលបើកបរ ធ្វើឲ្យមានភាពកាន់តែងាយស្រួលនៅពេលបត់បែនជាពិសេសគឺសម្រាប់នារីៗតែម្ដង។
Ford Fiesta រចនាឡើងបែបស្ព័រ មិនតែប៉ុណ្ណោះនៅផ្នែកខាងក្រោយរថយន្ត Ford Fiesta ក៏មានបំពាក់ទៅដោយសេនសឺខាងក្រោយចំនួន ៤គ្រាប់សម្រាប់ជំនួយក្នុងការចូលចតផងដែរ។
លើសពីនេះ Fiesta បំពាក់ដោយបច្ចេកវិទ្យា Ford SYNC ដែលអាចបញ្ជាដោយសំឡេង អាចជួយសម្រួលការទទួលទួល និងហៅទូរសព្ទចេញពេលកំពុងបើកបរ រួមនឹងងាយស្រួលភ្ជាប់ជាមួយការកម្សាន្ត និងតន្ត្រីពីស្មាតហ្វូនផងដែរ។
កាន់ឆ្លាតវៃជាមួយផ្លិតទឹកអូតូ ដែលធ្វើឲ្យរថយន្តនេះអាចបក់យឺត ឬលឿនអាស្រ័យលើកម្រិតទឹកភ្លៀង។
Fiesta 2018 ក៏មានបំពាក់ប្រព័ន្ធដោយចាប់ហ្វ្រាំងបន្ទាន់ ABS និង EBA ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល និងបញ្ចៀសការក្រឡាប់ ESP និងបច្ចេកវិទ្យា Hill Launch Assistជំនួយពេលឡើងចំណោតមិនឲ្យរថយន្តរអិលមកក្រោយរយៈពេល ៣វិនាទីទោះមិនជាន់ហ្វ្រាំង។
អ៊ីចឹង Ford Fiesta គឺជាជម្រើសរថយន្តមួយដ៏ល្អ និងស័ក្ដិសមបំផុតសម្រាប់ការបើកបរសម្រាប់ស្ថានភាពក្នុងទីក្រុង៕
Comments
Post a Comment