លោក Glenn Jacobs ដែលល្បីឈ្មោះនៅសង្វៀនកីឡាកាស WWE តាមរយៈរហស្សនាមថា Kane បានទទួលជ័យជំនះលើការបោះឆ្នោតដណ្ដើមតំណែងជាអភិបាលក្រុង Knox County នៃរដ្ឋ Tennessee នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នេះ។
Kane បានផ្ដួលគូប្រជែងគឺលោកស្រី Linda Haney ដែលមកពីគណបក្សប្រជាធិបតេយ្យ ក្នុងសំឡេង២ភាគ៣។ Kane គឺជាបេក្ខជននៅក្នុងគណបក្សសាធារណរដ្ឋ ហើយនៅអំឡុងពេលយុទ្ធនាការបោះឆ្នោត លោកធ្លាប់បានសន្យាថានឹងដោះស្រាយបញ្ហាមួយចំនួនដូចជា ការបន្ទាបអត្រាពន្ធ ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម័្ពន្ធ និងតម្លាភាពនៅក្នុងសង្គម ជាដើម។
សូមបញ្ជាក់ថា មុន Kane ក៏ធ្លាប់មានអ្នកកីឡាកាសមួយរូបផងដែរ ដែលធ្លាប់យកឈ្នះការបោះឆ្នោតនៅក្នុងវិស័យនយោបាយអាមេរិកគឺលោក Jesse Ventura។ លោក Ventura ប្រជែងឈ្នះតំណែងជាអភិបាលទីក្រុង Brooklyn Park រដ្ឋ Minnesota កាលពីឆ្នាំ១៩៩០ ហើយជាអភិបាលរដ្ឋ Minnesota នៅឆ្នាំ១៩៩៨៕
Comments
Post a Comment