ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានរាយការណ៍ថា គឺជាកីឡាករបាល់ទាត់ដែលទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំច្រើនជាងគេ លំដាប់ទី៣ នៅលីគកំពូលទាំង៥ ក្នុងទ្វីបអឺរ៉ុប បន្ទាប់ពី Lionel Messi និង Neymar ។ ក៏ប៉ុន្តែ ក្នុងក្របខ័ណ្ឌ Serie A កីឡាករចំណូលថ្មីរបស់ Juventus (Ronaldo) គឺជាកីឡាករដែលទទួលបានប្រាក់ឈ្នួលច្រើនជាងគេ លំដាប់ទី១។
កីឡាករវ័យ៣៣ឆ្នាំខាងលើ ទទួលបាន ៣០លានអឺរ៉ូក្នុង១ឆ្នាំ (ជាង ៣៤លានដុល្លារអាមេរិក)។ យ៉ាងណាមិញ ប្រាក់ឈ្នួលនេះ នៅចាញ់ប្រាក់ឈ្នួលរបស់ Lionel Messi ដែលកំពុងលេងនៅក្របខ័ណ្ឌ La Liga ជាមួយក្លឹប Barcelona ។ Messi ទទួលបាន ៤៦លានអឺរ៉ូក្នុង១ឆ្នាំ (ជាង ៥៣លានដុល្លារ)។ ចំណែក Neymar ដែលលេងឲ្យ PSG នៅក្របខ័ណ្ឌ Ligue 1 ទទួលបាន ៣៦លានអឺរ៉ូក្នុង១ឆ្នាំ (ជាង ៤១លានដុល្លារអាមេរិក)។
ក្នុងក្របខ័ណ្ឌ Serie A កីឡាករដែលទទួលបានប្រាក់ឈ្នួលច្រើនបន្ទាប់ពី Ronaldo គឺ Gonzalo Higuain របស់ក្លឹប AC Milan ទទួលបាន ៨,៥លានអឺរ៉ូ (ជិត ១០លានដុល្លារ) និង Paulo Dybala របស់ Juventus ទទួលបាន ៧លានអឺរ៉ូ (ជាង ៨លានដុល្លារ)៕
Comments
Post a Comment