ទីបំផុត! រឿងភាគ តាក់ម៉ា សម្ដែងលើកដំបូងចេញ Trailer ហើយ

នៅ​ទីបំផុត​ខ្សែភាពយន្ត​ភាគ​រឿង​"ប្រអប់​សំបុត្រ​ចោល​ទុក្ខ" សម្ដែង​ដោយ​​តារា​ចម្រៀង​ តាក់ម៉ា បាន​ចេញ​ Trailer មក​ហើយ​​ជាមួយ​ឈុត​ឆាក​​​ស្នេហា​បែប​កម្សត់​រវាង​តួ​ឯក​ប្រុស​ស្រី​មួយ​គូ។


បើ​តាម​​កញ្ញា សួង ស៊ីណា ផលិតករ​ និង​ជា​អ្នក​ដឹង​នាំ​សម្ដែង​រឿង​កន្លង​មក​បាន​ឲ្យ​ដឹង​ថា "ប្រអប់​សំបុត្រ​ចោល​ទុក្ខ" ​ដែល​មាន​តារា​ចម្រៀង​ តាក់ម៉ា សម្ដែង​​តួឯក​ស្រី​លើក​ដំបូង​ គឺ​ជា​ប្រភេទ​រឿង​ Action បង្ហាញ​តថភាព​ពិត​របស់​យុវវ័យ​​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន។ ខ្សែភាពយន្ត​​ភាគ​មួយ​នេះ​ក៏​បាន​បញ្ចូល​នូវរស់ជាតិ​ជីវិត​ជា​ច្រើន​ ដូចជា​ស្នេហា​បែប​យុវវ័យ ជីវិត​កម្សត់​បែប​គ្រួសារ​ កំប្លែង​ និង​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ជា​ដើម។
ខ្លឹម​សារ​នៃ​សាច់​រឿង "ប្រអប់​សំបុត្រ​ ចោល​ទុក្ខ​" គឺ​ចង់​បង្ហាញ​​ថា មនុស្ស​ម្នាក់​ៗ​មិន​អាច​រស់​នៅ​តែ​ឯង​ទេ គឺ​មាន​មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ​នៅ​ជុំវិញ​ខ្លួន​ រង់ចាំ​ការ​ផ្ដល់​យោបល់​ និង​​លើក​ទឹកចិត្ត​នៅ​ពេល​ដែល​​​អ្នក​ណា​ម្នាក់​ជួប​ការ​លំបាក​ ឬទុក្ខ​ព្រួយ​អ្វី​មួយ។

ទស្សនា​ Trailer ខ្សែ​ភាពយន្ត​ភាគ​រឿង​"ប្រអប់​សំបុត្រ​ចោល​ទុក្ខ" ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ My TV ខាង​ក្រោម​នេះ៖

Comments