សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចគ្រោងនឹងបង្កើតរាជរដ្ឋាភិបាល នៅចុងខែសីហា និងដើមខែកញ្ញា ២០១៨ ខាងមុខ ដើម្បីអាចទៅចូលរួមថ្លែងប្រចាំឆ្នាំ នៅមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី២៥ ខែកញ្ញា ២០១៨ ខាងមុខ។ ការបញ្ជាក់របស់សម្ដេច ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបជាមួយក្រុមកីឡាករកម្ពុជា ដែលទៅប្រកួតនៅព្រឹត្តការណ៍កីឡាអាស៊ី (Asian Games)។
ការបញ្ជាក់ដូច្នេះ គឺក្រោយពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងត្រូវបង្កើតនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ហើយល្ងាចថ្ងៃដដែលនេះដែរ សមាជិករាជរដ្ឋាភិបាលនឹងត្រូវស្បថចូលកាន់តំណែង។
សម្ដេចតេជោបញ្ជាក់ថា បើការបង្កើតរាជរដ្ឋាភិបាលនៅថ្ងៃទី២០ ខែកញ្ញា ២០១៨ សម្ដេចមិនអាចទៅថ្លែងនៅមហាសន្ដិបាតអង្គការសហប្រជាជាតិបានទេ ដោយសារសម្ដេចត្រូវប្រជុំ និងតែងតាំងរដ្ឋាលេខាធិកា និងអនុរដ្ឋលេខាធិការបន្តទៀត ក្រោយការបង្កើតរាជរដ្ឋាភិបាល៕
Comments
Post a Comment